Legal Services & Resources
Up to date legal information pertaining to Thai, American, & International Law.
Contact us: +66 2-266 3698
ទិដ្ឋាការ CR-1 សំរាប់ពលរដ្ឋខ្មែរដែលរៀបការជាមួយពលរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ
Khmer translation of the above video below. For original English transcript please see: CR1 Visa Cambodia.
ចំណងជើងរបស់វីដេអូនេះអាចអោយអ្នកដឹងហើយថា យើងនឹងពិភាក្សាអំពីទិដ្ឋាការ CR-1 សំរាប់ពលរដ្ឋខ្មែរ ដោយផ្តោតជាពិសេសលើបរិបទ ដែលពលរដ្ឋអាមេរិកាំង ដែលមានអាយុលើសពី ៥០ឆ្នាំ ។
ហេតុអ្វីបានជាវាជាបញ្ហា? តាមពិតទៅ យើងមានវីដេអូមួយនៅលើទំព័រនេះ ដែលយើងពិភាក្សាអំពីការរៀបការនៅក្នុងប្រទេសកម្ពុជា ឬជាមួយនិងពលរដ្ឋខ្មែរ ក៏ដូចជាឧបសគ្គមួយចំនួនដែលពាក់ព័ន្ធនឹងការរៀបការ នៅពេលដែលពលរដ្ឋខ្មែរនោះ រៀបការជាមួយជនបរទេស ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ។ ជាសង្ខេប វីដេអូនោះនិយាយយ៉ាងលំអិតអំពីប្រធានបទនេះ ។ ច្បាប់នៃប្រទេសកម្ពុជា រឹតបន្ដឹងមិនអោយពលរដ្ឋខ្មែររៀបការជាមួយជនបរទេស ដែលមានមានអាយុចាប់ពី៥០ឆ្នាំឡើងទៅឡើយ ហើយការរឹតបន្ដឹងនោះ គឺតឹងតែងណាស់ ហើយបើចង់គេចអោយរួចពីការរឹតបន្ដឹងនោះ គឺវាសឹងតែមិនអាចទៅរួចនោះទេ ជាពិសេសនៅក្នុងប្រព័ន្ធនៃប្រទេសកម្ពុជា ។
ខ្ញុំធ្លាប់បានឃើញដៃគូមួយចំនួន ក្នុងកំឡុងពេលកន្លងទៅ បានប្រើដែនសមត្ថកិច្ចនៃប្រទេសទី៣ ដើម្បីរៀបអាពាហ៍ពិពាហ៍ ហើយបន្ទាប់មកយកការរៀបការនោះ ជាមូលដ្ឋានសំរាប់ការដាក់ពាក្យសុំទិដ្ឋាការ CR-1 ដូចចំណងជើងនៃវីដេអូនេះ ។ ដូចដែលបានពិភាក្សានៅក្នុងវីដេអូផ្សេងៗទៀត ទិដ្ឋាការ CR-1 គឺជាប្រភេទទិដ្ឋាការសុំសិទ្ធិស្នាក់នៅដោយមានលក្ខខ័ណ្ឌ ។ វាអនុញ្ញាតអោយអ្នកដែលកាន់ទិដ្ឋាការនេះ ស្នាក់នៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ជាអចិន្ត្រៃយ៍រយៈពេល២ឆ្នាំ បន្ទាប់ពីពេលដែលទទួលបានទិដ្ឋាការ និងបន្ទាប់ពីពេលទទួលបានស្នាមត្រា I-551 នៅច្រកចេញចូលក្នុងទឹកដីសហរដ្ឋអាមេរិក ។ ដូច្នេះ ពលរដ្ឋខ្មែរ ដែលបានរៀបការជាមួយពលរដ្ឋអាមេរិកាំងរួចហើយ បើទោះបីជាពលរដ្ឋអាមេរិកាំងនោះមានអាយុ៥០ឆ្នាំ ឬច្រើនជាងនេះក៏ដោយ ក៏លែងជាបញ្ហាចោទទៀតដែរ ។ ពលរដ្ឋខ្មែរនោះ ដែលបានចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក នឹងទទួលបានត្រា I-551 ហើយនឹងទទួលបានសិទ្ធិរស់នៅដោយស្របច្បាប់ជាអចិន្ត្រៃយ៍រយៈពេល ២ឆ្នាំ ។ ៩០ថ្ងៃ មុនពេលដែលពលរដ្ឋខ្មែររូបនោះបានស្នាក់នៅក្នុងទឹកដីសហរដ្ឋអាមេរិកបានរយៈពេល២ឆ្នាំ គេត្រូវដាក់ពាក្យសុំលើកលែងលក្ខខ័ណ្ឌនៃការស្នាក់នៅនោះ ។ ជាធម្មតា ស្ថាប័ន USCIS ចង់អោយគូសហព័ទ្ធនៅតែជាប្ដីប្រពន្ធនឹងគ្នា ហើយអាពាហ៍ពិពាហ៍នោះគឺជាអាពាហ៍ពិពាហ៍ពិតប្រាកដ ។ បន្ទាប់ពីទទួលបានការលើកលែងហើយ ពលរដ្ឋខ្មែរនោះនឹងមានសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ជាអចិន្ត្រៃយ៍ដោយគ្មានលក្ខខ័ណ្ឌ ហើយនឹងទទួលបានកាតស្នាក់នៅអចិន្ត្រៃយ៍ (Green Card) រយៈពេល១០ឆ្នាំ ។
បញ្ហាពលរដ្ឋអាមេរិកាំង ដែលមានអាយុលើសពី៥០ឆ្នាំ និងពលរដ្ឋខ្មែរ គឺជាបញ្ហាស្មុគស្មាញ ព្រោះវាពិបាកក្នុងការស្វែងរកដែនសមត្ថកិច្ចនៃប្រទេសទី៣ ដែលអនុញ្ញាតអោយភាគីទាំងពីររៀបការជាមួយគ្នាបាន ជាពិសេសប្រទេសដែលអនុញ្ញាតអោយមានការរៀបការដោយមិនទាមទារនូវឯកសារណាមួយ ដែលត្រូវចេញអោយដោយរដ្ឋាភិបាលកម្ពុជា ។ រដ្ឋាភិបាលកម្ពុជា មិនងាយនឹងចេញឯកសារអោយនោះទេ ទោះបីជាចេញអោយអ្នកនៅក្រៅប្រទេសក៏ដោយ ដោយសារពួកគេដឹងច្បាស់អំពីច្បាប់ដែលពាក់ព័ន្ធនឹងជនបរទេសដែលមានអាយុលើស ៥០ឆ្នាំ ហើយពួកគេមិនចង់ល្មើសច្បាប់នោះទេ ។
ដូច្នេះហើយ គំនិតល្អគឺថា អ្នកគួរតែប្រឹក្សាយោបល់ជាមួយអ្នកជំនាញខាងផ្លូវច្បាប់ ពាក់ព័ន្ធនឹងរឿងនេះ ដោយសារក្នុងករណីខ្លះ ទិដ្ឋាការគូដណ្ដឹង អាចជាជំរើសដ៏ល្អមួយ ហើយពេលខ្លះទៀត ទិដ្ឋាការប្រភេទរៀបការ អាចជាជំរើសល្អវិញ ។ វាអាស្រ័យទៅលើករណីនីមួយៗផ្សេងៗគ្នា ។
អញ្ចឹង ប្រសិនបើអ្នកមិនទាន់រៀបការជាមួយគូដណ្ដឹងខ្មែររបស់អ្នកទេ ហើយអ្នកចង់ដាក់ពាក្យសុំទិដ្ឋាការប្រភេទរៀបការ យល់ល្អ អ្នកគួរតែទាក់ទងមេធាវីជាមុនសិន ដើម្បីទទួលបានយោបល់ស៊ីជម្រៅពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីអោយអ្នកអាចបន្ដរៀបចំ និងរត់ការសំណុំរឿងរបស់អ្នក តាមជំរើសដ៏មានប្រសិទ្ធភាពបំផុត ដែលអាចអោយអ្នកនាំយកអ្នកដែលជាទីស្រលាញ់របស់អ្នកដែលជាពលរដ្ឋខ្មែរ ទៅកាន់សហរដ្ឋអាមេរិក អោយបានលឿនបំផុត និងបានទទួលប្រយោជន៍ខាងផ្នែកអន្តោប្រវេសន៍ច្រើនបំផុត តាមដែលអាចធ្វើទៅបាន នៅពេលទៅដល់សហរដ្ឋអាមេរិក ។