Integrity Legal - Law Firm in Bangkok | Bangkok Lawyer | Legal Services Thailand Back to
Integrity Legal

Legal Services & Resources 

Up to date legal information pertaining to Thai, American, & International Law.

Contact us: +66 2-266 3698

info@integrity-legal.com

ResourcesVisa & Immigration LawUS Immigration Lawទិដ្ឋាការ CR-1 សំរាប់ពលរដ្ឋខ្មែរដែលរៀបការជាមួយពលរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ

ទិដ្ឋាការ CR-1 សំរាប់ពលរដ្ឋខ្មែរដែលរៀបការជាមួយពលរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ

Khmer translation of the above video below. For original English transcript please see: CR1 Visa Cambodia.

ចំណង​ជើង​របស់​វីដេអូ​នេះអាច​អោយ​អ្នក​ដឹង​ហើយ​ថា យើង​នឹង​ពិភាក្សា​អំពីទិដ្ឋាការ CR-1 ​សំរាប់ពលរដ្ឋ​ខ្មែរ​ ដោយ​ផ្តោត​ជា​ពិសេស​លើ​បរិបទ​ ដែល​​ពលរដ្ឋ​​អាមេរិកាំង​ ដែល​មាន​អាយុ​លើស​ពី​ ៥០ឆ្នាំ ។

ហេតុ​អ្វី​បាន​ជា​វា​ជា​បញ្ហា? តាម​ពិត​ទៅ​ យើង​មាន​វី​ដេអូ​មួយ​នៅ​លើ​ទំព័រ​នេះ​ ដែល​យើង​ពិភាក្សា​អំពី​ការ​រៀបការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ជាមួយ​និង​ពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​ឧបសគ្គ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀប​ការ​ នៅពេល​ដែល​ពលរដ្ឋ​ខ្មែរ​នោះ រៀប​ការ​ជាមួយ​​ជនបរទេស ​ដែល​មាន​អាយុចាប់​ពី​៥០ឆ្នាំ​ឡើង​ទៅ ។ ជា​សង្ខេប វីដេអូ​នោះ​និយាយ​យ៉ាង​លំអិត​អំពី​ប្រធាន​បទ​នេះ ។​ ច្បាប់​នៃ​ប្រទេស​កម្ពុជា រឹត​បន្ដឹង​មិន​អោយ​ពលរដ្ឋ​ខ្មែរ​​រៀបការ​ជាមួយ​ជន​បរទេស​ ដែល​មាន​មាន​អាយុ​ចាប់​ពី៥០ឆ្នាំ​ឡើង​ទៅឡើយ ហើយ​ការ​រឹត​បន្ដឹង​នោះ គឺ​តឹង​តែង​ណាស់ ហើយ​បើ​ចង់​គេច​អោយ​រួច​ពី​ការ​រឹត​បន្ដឹង​នោះ គឺវា​សឹង​តែមិន​អាច​ទៅ​រួចនោះ​ទេ ជា​ពិសេស​នៅ​ក្នុង​ប្រព័ន្ធ​នៃ​ប្រទេស​កម្ពុជា ។

ខ្ញុំ​ធ្លាប់​បាន​ឃើញដៃ​គូ​​​មួយ​ចំនួន​ ​ក្នុង​កំឡុង​ពេល​កន្លង​ទៅ ​បាន​ប្រើដែន​សមត្ថកិច្ច​​នៃ​ប្រទេស​ទី៣ ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ហើយ​បន្ទាប់​មក​យក​ការ​រៀប​ការ​នោះ​ ជា​មូលដ្ឋាន​សំរាប់​ការ​ដាក់​ពាក្យ​សុំទិដ្ឋាការ CR-1 ដូច​ចំណង​ជើង​នៃ​វីដេអូនេះ ។ ដូច​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​វីដេអូ​ផ្សេងៗ​ទៀត​ ទិដ្ឋាការ CR-1 គឺ​ជា​ប្រភេទ​ទិដ្ឋាការ​សុំសិទ្ធិ​ស្នាក់​នៅ​ដោយ​មាន​លក្ខខ័ណ្ឌ ។ វា​អនុញ្ញាត​អោយ​អ្នក​ដែល​កាន់​ទិដ្ឋាការ​នេះ ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ស្របច្បាប់​ជា​អចិន្ត្រៃយ៍​រយៈពេល​២ឆ្នាំ បន្ទាប់​ពី​ពេល​ដែល​ទទួល​បាន​ទិដ្ឋាការ​ និងបន្ទាប់​ពី​​ពេល​ទទួល​បាន​ស្នាម​ត្រា I-551 នៅ​ច្រក​ចេញចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ។ ដូច្នេះ​ ពលរដ្ឋ​ខ្មែរ​ ដែល​បាន​រៀប​ការ​ជាមួយ​ពលរដ្ឋ​អាមេរិកាំងរួច​ហើយ បើ​ទោះ​បី​ជា​ពលរដ្ឋ​អាមេរិកាំង​នោះ​មាន​អាយុ​៥០ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ក៏​ដោយ​ ក៏​លែង​ជា​បញ្ហា​ចោទ​ទៀត​ដែរ ។ ពលរដ្ឋ​ខ្មែរ​នោះ ដែល​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក នឹង​ទទួល​បានត្រា I-551 ហើយ​នឹង​ទទួល​បាន​សិទ្ធិ​រស់​នៅ​ដោយ​ស្របច្បាប់​ជា​អចិន្ត្រៃយ៍​រយៈពេល ២ឆ្នាំ ។ ៩០ថ្ងៃ មុនពេល​ដែល​ពលរដ្ឋ​ខ្មែរ​រូប​នោះ​បាន​ស្នាក់​នៅ​ក្នុង​ទឹកដីសហរដ្ឋ​អាមេរិក​បាន​រយៈពេល​២ឆ្នាំ គេ​ត្រូវ​ដាក់​ពាក្យ​សុំ​លើក​លែង​លក្ខខ័ណ្ឌ​នៃ​ការ​ស្នាក់​នៅ​នោះ ។ ជា​ធម្មតា ស្ថាប័ន​ USCIS ចង់​អោយ​គូ​សហព័ទ្ធ​នៅ​តែ​ជា​ប្ដី​ប្រពន្ធ​នឹង​​គ្នា ហើយ​អាពាហ៍ពិពាហ៍​នោះ​គឺ​ជាអាពាហ៍ពិពាហ៍ពិតប្រាកដ ។ បន្ទាប់​ពី​ទទួលបាន​​ការ​លើក​លែង​ហើយ ពលរដ្ឋ​ខ្មែរ​នោះ​នឹង​មាន​សិទ្ធិ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ស្របច្បាប់​ជា​អចិន្ត្រៃយ៍​ដោយ​គ្មាន​លក្ខខ័ណ្ឌ ហើយ​នឹង​ទទួល​បាន​កាត​ស្នាក់​នៅ​អចិន្ត្រៃយ៍​ (Green Card) រយៈពេល១០ឆ្នាំ ។

បញ្ហាពលរដ្ឋ​អាមេរិកាំង ​ដែល​មាន​អាយុ​លើស​ពី​៥០ឆ្នាំ និង​ពលរដ្ឋ​ខ្មែរ គឺ​ជា​បញ្ហា​ស្មុគ​ស្មាញ ព្រោះ​វា​ពិបាក​ក្នុង​ការ​ស្វែង​រក​ដែន​សមត្ថកិច្ច​នៃ​ប្រទេស​ទី​៣​ ដែល​អនុញ្ញាត​អោយ​ភាគី​ទាំង​ពីរ​រៀប​ការ​ជាមួយ​គ្នា​បាន ជា​ពិសេស​ប្រទេស​ដែល​អនុញ្ញាត​អោយ​មាន​ការ​រៀប​ការ​ដោយ​មិន​ទាម​ទារ​នូវ​ឯកសារណា​មួយ ដែល​ត្រូវ​ចេញ​អោយ​ដោយ​រដ្ឋាភិបាល​កម្ពុជា ។ រដ្ឋាភិបាល​កម្ពុជា​ មិន​ងាយ​នឹង​ចេញ​ឯកសារ​អោយ​នោះ​ទេ ទោះ​បី​ជា​ចេញ​អោយ​អ្នក​​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ ដោយ​សារ​ពួក​គេដឹង​ច្បាស់​អំពី​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ជន​បរទេស​ដែល​មាន​អាយុ​លើស​ ៥០ឆ្នាំ ហើយ​ពួក​គេ​មិន​ចង់​ល្មើស​ច្បាប់​នោះទេ ។

ដូច្នេះ​ហើយ គំនិត​ល្អ​គឺថា ​អ្នក​គួរ​តែ​ប្រឹក្សា​យោបល់​ជាមួយ​​អ្នក​ជំនាញខាង​ផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹងរឿង​នេះ ដោយ​សារ​ក្នុង​ករណី​ខ្លះ ទិដ្ឋាការ​គូដណ្ដឹង​ អាច​ជា​ជំរើស​ដ៏​ល្អ​មួយ ហើយ​ពេល​ខ្លះទៀត​ ទិដ្ឋាការប្រភេទ​​រៀប​ការ ​អាច​ជា​ជំរើស​ល្អ​វិញ ។ វា​អាស្រ័យ​ទៅ​លើ​ករណី​នីមួយៗ​ផ្សេងៗ​គ្នា ។

អញ្ចឹង ប្រសិន​បើ​អ្នក​មិន​ទាន់​រៀប​ការ​ជាមួយ​​គូដណ្ដឹង​​ខ្មែរ​របស់​អ្នក​ទេ ហើយ​អ្នក​ចង់​ដាក់​ពាក្យ​សុំ​ទិដ្ឋាការប្រភេទ​​រៀបការ​ ​យល់​ល្អ អ្នក​គួរ​តែ​ទាក់​ទង​មេធាវី​ជាមុន​សិន​ ដើម្បី​ទទួល​បាន​យោបល់ស៊ី​ជម្រៅពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ដើម្បី​អោយ​អ្នក​អាច​បន្ដ​រៀប​ចំ និង​រត់​ការ​សំណុំ​រឿង​របស់​អ្នក​ តាម​ជំរើស​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ដែល​អាច​អោយ​អ្នក​​នាំ​យក​អ្នក​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ ទៅ​កាន់​សហរដ្ឋ​អាមេរិក អោយ​បាន​លឿន​បំផុត និង​បាន​ទទួល​ប្រយោជន៍ខាង​ផ្នែក​អន្តោប្រវេសន៍​ច្រើន​បំផុត ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ ។