Integrity Legal - Law Firm in Bangkok | Bangkok Lawyer | Legal Services Thailand Back to
Integrity Legal

Legal Services & Resources 

Up to date legal information pertaining to Thai, American, & International Law.

Contact us: +66 2-266 3698

info@integrity-legal.com

ResourcesVisa & Immigration LawUS Immigration Lawការដាក់ពាក្យសុំទិដ្ឋាការគូដណ្ដឹង K-1 សំរាប់ពលរដ្ឋខ្មែរ និងពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំ

ការដាក់ពាក្យសុំទិដ្ឋាការគូដណ្ដឹង K-1 សំរាប់ពលរដ្ឋខ្មែរ និងពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំ

See translation of the above video below, for original English transcript please see: K1 visa Cambodia.

ចំណង​ជើង​របស់​វីដេអូ​នេះអាច​អោយ​អ្នក​ដឹង​ហើយ​ថា យើង​នឹង​ពិភាក្សា​អំពីទិដ្ឋាការ​​គូដណ្ដឹង K-1 ​សំរាប់ពលរដ្ឋ​ខ្មែរ​ ដោយ​ផ្តោត​ជា​ពិសេស​លើ​បញ្ហាអាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​​អាមេរិកាំង​ ដែល​មាន​អាយុ​លើស​ពី​ ៥០ឆ្នាំ ។

ដូច​ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​មួយ​ទៀត​នៅ​ក្នុង​ទំព័រ​របស់​យើង​នេះ យើង​ពិភាក្សា​ជា​ពិសេស​លើ​ការ​រឹត​បន្ដឹងសំរាប់​ជនជាតិ​អាមេរិកាំង​ដែល​មាន​អាយុ​លើស​ពី​៥០ឆ្នាំ ហើយ​ចង់​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ជនជាតិ​ខ្មែរ ឬ​អ្នក​ដែល​មាន​សញ្ជាតិ​ខ្មែរ ។ ​យើង​នឹង​និយាយ​សង្ខេប​បន្តិច​អំពី​វីដេអូ​នោះ​នៅ​ក្នុង​វីដេអូ​នេះ ។ និយាយ​ទៅ វាសឹង​តែ​មិន​អាច​ទៅ​រួចទៅ​​ហើយ​ សំរាប់​ពលរដ្ឋ​អាមេរិកាំងដែល​ឈាន​ចូលដល់​​​អាយុ​៥០ឆ្នាំ​ ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​​ខ្មែរ​ ឬ​អ្នក​ដែល​មាន​សញ្ជាតិ​ខ្មែរ ។ ប្រទេស​កម្ពុជា​មាន​ច្បាប់​ដែល​រារាំង​ការ​រៀប​ការ​នេះ ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ការ​លើក​លែង​តាម​ស្ថានភាព​​ជាក់​ស្ដែង​ដែរ ហើយ​ស្ថាន​ភាព​ទាំង​នោះ​ គឺ​ជាក់​លាក់​ខ្លាំង​បំផុត ។ ជា​ទូទៅ អ្នក​ដែល​មាន​អាយុ​លើស​ពី៥០ឆ្នាំ មិន​អាច​រៀប​ការ​ជាមួយ​គូដណ្ដឹង​​ខ្មែរ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ។ មាន​វិធី​មួយ​ចំនួន​ ដែល​អាច​ចៀសវាង​ការ​រឹត​បន្តឹង​នេះ​បាន​ ដោយ​ការ​រៀប​ការ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ផ្សេង ប៉ុន្តែ​ការ​រៀប​ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​អាមេរិក​ នៅ​តែ​ត្រូវ​បាន​រឹត​បន្ដឹង​ប្រសិន​បើ​ពលរដ្ឋ​អាមេរិកាំង​នោះ​មាន​អាយុ​លើស​ពី៥០​ឆ្នាំ ។

ដូច្នេះហើយ ទិដ្ឋាការ​គូដណ្ដឹង K-1 អាច​ជា​ជំរើស​មួយ​សំរាប់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នេះ ។ ជា​ធម្មតា ទិដ្ឋាការ​គូដណ្ដឹង K-1 គឺសំរាប់​គូដណ្ដឹង​ មិន​មែន​អ្នក​ដែល​បាន​រៀប​ការ​ជាមួយ​ពលរដ្ឋ​អាមេរិក​ហើយ​នោះ​ទេ អញ្ចឹងហើយ​ទើប​​ការ​រត់​ការ​ទិដ្ឋាការ​គូដណ្ដឹង K-1 គឺ​អាចធ្វើ​​ទៅ​រួចបាន ។ តាម​បទពិសោធន៍​​របស់​ខ្ញុំ ការ​រត់​ការ​​សំណុំរឿងមួយ​ចំនួន តាម​ស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រាជ​ធានីភ្នំពេញ អាច​ពិបាក​បន្ដិច បើ​ធៀប​ជា​មួយ​នឹង​ដែន​សមត្ថកិច្ច​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ឧទាហរណ៍ ប្រទេស​ថៃ និង​វៀត​ណាម​ជា​ដើម ។

ដូច្នេះ​ សំរាប់​អ្នក​ដែល​មាន​អាយុ​លើស​ពី​៥០ឆ្នាំ ហើយ​ចង់​រៀប​ការ​ជាមួយ​ពលរដ្ឋ​ខ្មែរ ឬ​ចង់​ដឹង​អំពី​បញ្ហា​ទិដ្ឋាការ​គូដណ្ដឹង  វា​អាច​ជា​គំនិត​ល្អមួយ​ ដែល​​ពួក​គេ​ទាក់​ទង​អ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់ ពីព្រោះ​វា​ត្រូវ​ការការ​វិភាគ​អោយ​បាន​​ល្អិត​ល្អន់​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​ផ្សេងៗគ្នា​របស់​សំណុំរឿង​នីមួយៗ ដើម្បី​យល់​អោយ​បាន​ច្បាស់​ថាវិធី​ណា​អាច​ទៅ​រួច ហើយ​​ថា​តើទិដ្ឋាការ​គូដណ្ដឹង K-1 គឺ​ជា​ជំរើស​ដ៏​ល្អ​បំផុតឬទេ ​ដើម្បី​ធានា​​ពលរដ្ឋ​ខ្មែរអោយ​​ទៅរៀប​ការ​ជាមួយពលរដ្ឋ​អាមេរិក​នៅ​សហរដ្ឋ​អាមេរិក ។