Legal Services & Resources
Up to date legal information pertaining to Thai, American, & International Law.
Contact us: +66 2-266 3698
ទិដ្ឋាការ IR-1 សំរាប់ពលរដ្ឋខ្មែរដែលបានរៀបការជាមួយពលរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ
See Khmer translation of this video below. For original English transcript please see: US Marriage Visa Cambodia.
ចំណងជើងរបស់វីដេអូនេះអាចអោយអ្នកដឹងហើយថា យើងនឹងពិភាក្សាអំពីទិដ្ឋាការ IR-1 សំរាប់ពលរដ្ឋខ្មែរ ដោយផ្តោតជាពិសេសលើបរិបទ ដែលពលរដ្ឋខ្មែរបានរៀបការរួចហើយជាមួយពលរដ្ឋអាមេរិកាំង ដែលមានអាយុលើសពី ៥០ឆ្នាំ ។
យើងបានពិភាក្សាជាលំអិតហើយនៅក្នុងវីដេអូដទៃទៀតនៅក្នុងទំព័រនេះ ជាពិសេសពាក់ព័ន្ធនឹងការរៀបការរបស់ពលរដ្ឋខ្មែរ ជាមួយពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំ ។ ច្បាប់នៃប្រទេសកម្ពុជា មានការតឹងតែងចំពោះជនបរទេស ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ជាពិសេសនៅពេលដែលជនបរទេសនោះ មានអាយុលើសពី៥០ឆ្នាំ ។ ជាមូលដ្ឋាន ច្បាប់នៃប្រទេសកម្ពុជា មិនអនុញ្ញាតអោយជនបរទេសដែលមានអាយុលើសពី៥០ឆ្នាំ រៀបការជាមួយពលរដ្ឋខ្មែរនោះទេ ។ ការរឹតបន្ដឹងនោះត្រូវបានបង្កើតរួចមកហើយ ។
សំរាប់អ្នកដែលបានរៀបការរួចហើយ ហើយចង់ដាក់ពាក្យសុំទិដ្ឋាការទៅកាន់សហរដ្ឋអាមេរិក ទិដ្ឋាការ IR-1 គឺជាជំរើសដ៏ល្អមួយ ។ អ្នកដែលបានរៀបការហើយយ៉ាងហោចណាស់រយៈពេល ២ឆ្នាំ នៅពេលដែលខ្លួនត្រូវបានអនុញ្ញាតអោយចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង តាមច្រកចេញចូលអន្តោប្រវេសន៍ ឬពាក្យពេញគេហៅថា ច្រកចេញចូលការពារព្រំដែន និងពន្ធគយសហរដ្ឋអាមេរិក នឹងទទួលបានការអនុញ្ញាតអោយរស់នៅសហរដ្ឋអាមេរិក ដោយស្របច្បាប់ជាអចិន្ត្រៃយ៍ ដោយគ្មានលក្ខខ័ណ្ឌ ចាប់ពីពេលដែលចូលទៅដល់ទឹកដីអាមេរិក ។ ស្នាមត្រា I-551 នឹងត្រូវចាត់ទុកជាបណ្ណស្នាក់នៅ green card បណ្ដោះអាសន្នរបស់ពួកគេ រយៈពេល១ឆ្នាំ បន្ទាប់ពីពេលដែលពួកគេ ត្រូវបានអនុញ្ញាតអោយចូលទៅកាន់សហរដ្ឋអាមេរិក ហើយបណ្ណស្នាក់នៅ green card រយៈពេល ១០ឆ្នាំរបស់គេ នឹងត្រូវចេញអោយពួកគេបន្ទាប់ពីនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមិនទាន់បានរៀបការនោះទេ ហើយកំពុងតែមើលវីដេអូនេះ ហើយដឹងថាខ្លួនមានពាក់ព័ន្ធនឹងលក្ខខ័ណ្ឌរឹតបន្តឹងលើការរៀបការរបស់ពលរដ្ឋអាមេរិកាំង ឬជនបរទេសដទៃទៀត ដែលមានអាយុលើសពី៥០ឆ្នាំជាមួយនិងពលរដ្ឋខ្មែរ ជាការណ៍ល្អ គួរតែទាក់ទងអ្នកជំនាញខាងផ្លូវច្បាប់ ដែលយល់ដឹងអំពីបញ្ហានេះច្បាស់លាស់ ជាពិសេសយល់ដឹងថាតើការរឹតបន្តឹងទាំងនោះ មានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយនិងច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ។ អាស្រ័យទៅលើស្ថានភាពផ្សេងៗគ្នា ពេលខ្លះទិដ្ឋាការគូដណ្ដឹង K-1 អាចជាជំរើសមួយដ៏ល្អ ។ ទន្ទឹមគ្នានេះដែរ អាស្រ័យទៅលើស្ថានភាពផ្សេងទៀត ប្រសិនបើគូស្រករមួយគូបានរៀបការហើយ វាពិតជាច្បាស់ណាស់ថា ទិដ្ឋាការប្រភេទរៀបការ គឺជាជំរើសដ៏ល្អ ។ ប៉ុន្តែក្នុងករណីមួយចំនួន ដែលពួកគេមិនទាន់បានរៀបការនៅឡើយ ការរៀបការនៅដែនសមត្ថកិច្ចនៃប្រទេសទី៣ អាចជាជំរើសល្អ ដើម្បីចៀសវាងលក្ខខ័ណ្ឌរឹតបន្តឹងទាំងឡាយដែលពាក់ព័ន្ធនឹងច្បាប់កម្ពុជា ព្រោះនៅពេលដែលការរៀបការមួយត្រូវបានទទួលស្គាល់ដោយស្របច្បាប់ហើយ ហើយទទួលស្គាល់ដោយស្របច្បាប់ក្នុងគោលបំណងធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក នោះការដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ មិនគួរជាបញ្ហាចោទទៀតនោះទេ ។
ដូច្នេះ ខ្ញុំចង់បញ្ជាក់ម្ដងទៀតថា គំនិតល្អគឺថា អ្នកគួរតែទាក់ទងអ្នកជំនាញខាងផ្លូវច្បាប់ ដើម្បីយល់អំពីបញ្ហាទាំងនេះអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងរកជំរើសដ៏ល្អបំផុតទាក់ទងនឹងការរៀបការជាមួយពលរដ្ឋខ្មែរ ក៏ដូចជាផលប្រយោជន៍អន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក ។