Integrity Legal - Law Firm in Bangkok | Bangkok Lawyer | Legal Services Thailand Back to
Integrity Legal

Legal Services & Resources 

Up to date legal information pertaining to Thai, American, & International Law.

Contact us: +66 2-266 3698

info@integrity-legal.com

ResourcesVisa & Immigration LawUS Immigration Lawទិដ្ឋាការ IR-1 សំរាប់ពលរដ្ឋខ្មែរដែលបានរៀបការជាមួយពលរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ

ទិដ្ឋាការ IR-1 សំរាប់ពលរដ្ឋខ្មែរដែលបានរៀបការជាមួយពលរដ្ឋអាមេរិកដែលមានអាយុលើសពី៥០ឆ្នាំ

See Khmer translation of this video below. For original English transcript please see: US Marriage Visa Cambodia.

ចំណង​ជើង​របស់​វីដេអូ​នេះអាច​អោយ​អ្នក​ដឹង​ហើយ​ថា យើង​នឹង​ពិភាក្សា​អំពីទិដ្ឋាការ IR-1 ​សំរាប់ពលរដ្ឋ​ខ្មែរ​ ដោយ​ផ្តោត​ជា​ពិសេស​លើ​បរិបទ​ ដែល​ពលរដ្ឋ​ខ្មែរ​បាន​រៀប​ការរួច​ហើយ​​ជាមួយ​​ពលរដ្ឋ​​អាមេរិកាំង​ ដែល​មាន​អាយុ​លើស​ពី​ ៥០ឆ្នាំ ។

យើង​បាន​ពិភាក្សាជា​លំអិត​ហើយ​នៅ​ក្នុង​វីដេអូ​ដទៃ​ទៀត​នៅ​ក្នុង​ទំព័រ​នេះ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ការ​របស់​ពលរដ្ឋ​ខ្មែរ ជាមួយ​​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​អាយុ​លើស​ពី៥០ឆ្នាំ ។ ច្បាប់​នៃ​ប្រទេស​កម្ពុជា មាន​ការ​តឹង​តែង​ចំពោះ​ជន​បរទេស ដែល​មាន​បំណង​ចង់​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​​ពលរដ្ឋ​ខ្មែរ ជាពិសេស​នៅ​ពេល​ដែល​ជន​បរទេស​នោះ មាន​អាយុ​លើស​ពី៥០ឆ្នាំ ។ ជា​មូលដ្ឋាន ច្បាប់​នៃ​ប្រទេស​កម្ពុជា មិន​អនុញ្ញាត​អោយ​ជន​បរទេស​ដែល​មាន​អាយុលើស​ពី៥០ឆ្នាំ រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ។ ​ការ​រឹត​បន្ដឹង​នោះត្រូវ​បាន​បង្កើតរួចមក​​ហើយ ។

សំរាប់​អ្នក​ដែល​បាន​រៀប​ការ​រួច​ហើយ​ ហើយ​ចង់​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ទិដ្ឋាការ IR-1 គឺ​ជា​ជំរើស​ដ៏​ល្អមួយ ។ អ្នក​ដែល​បាន​រៀបការ​ហើយ​យ៉ាង​ហោចណាស់​រយៈពេល ២ឆ្នាំ​ នៅ​ពេល​ដែល​​ខ្លួន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ទៅ​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិកជា​លើក​ដំបូង តាម​ច្រកចេញចូល​អន្តោប្រវេសន៍ ឬ​ពាក្យ​ពេញ​គេ​ហៅ​ថា ច្រកចេញចូល​ការពារ​ព្រំដែន និង​ពន្ធគយ​សហរដ្ឋ​អាមេរិក នឹង​ទទួល​បាន​ការ​អនុញ្ញាត​អោយ​រស់​នៅ​សហរដ្ឋ​អាមេរិក ​ដោយ​ស្របច្បាប់​ជា​អចិន្ត្រៃយ៍​ ដោយ​គ្មាន​លក្ខខ័ណ្ឌ ចាប់​ពី​ពេលដែល​ចូល​ទៅដល់​ទឹក​ដី​អាមេរិក ។ ស្នាម​ត្រា I-551 នឹង​ត្រូវ​ចាត់​ទុក​ជា​បណ្ណស្នាក់​នៅ​ green card បណ្ដោះ​អាសន្ន​របស់​ពួក​គេ​ រយៈពេល​១ឆ្នាំ បន្ទាប់​ពី​ពេល​ដែល​ពួក​គេ​ ត្រូវ​បាន​អនុញ្ញាត​អោយ​ចូលទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​បណ្ណ​ស្នាក់​នៅ green card រយៈពេល​ ១០ឆ្នាំ​របស់​គេ​ នឹង​ត្រូវ​ចេញ​អោយពួក​គេ​បន្ទាប់​ពី​នោះ ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ដែល​មិន​ទាន់​បាន​រៀប​ការ​នោះ​ទេ ហើយ​កំពុង​តែ​មើល​វីដេអូ​នេះ ហើយ​ដឹងថា​​ខ្លួន​មាន​ពាក់​ព័ន្ធ​នឹង​លក្ខខ័ណ្ឌ​រឹត​បន្តឹង​លើ​ការ​រៀប​ការរបស់​​ពលរដ្ឋ​អាមេរិកាំង​ ឬ​ជន​បរទេស​ដទៃ​ទៀត ដែល​មាន​អាយុ​លើស​ពី៥០ឆ្នាំជាមួយ​និង​ពលរដ្ឋ​ខ្មែរ ជា​ការ​ណ៍ល្អ​ គួរ​តែទាក់​ទង​អ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់ ដែល​យល់​ដឹង​អំពី​បញ្ហា​នេះ​ច្បាស់លាស់ ជា​ពិសេស​យល់​ដឹង​ថា​តើ​ការរឹត​បន្តឹង​ទាំង​នោះ មាន​ទំនាក់​ទំនង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ជាមួយ​និង​ច្បាប់​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក ។ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ផ្សេងៗ​គ្នា ពេល​ខ្លះ​ទិដ្ឋាការគូដណ្ដឹង K-1 អាច​ជា​ជំរើស​មួយ​ដ៏​ល្អ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ អា​ស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ផ្សេងទៀត ប្រសិន​បើ​គូស្រករ​មួយ​គូ​បាន​រៀប​ការ​ហើយ វា​ពិត​ជា​ច្បាស់​ណាស់ថា ទិដ្ឋាការប្រភេទ​រៀបការ ​គឺ​ជា​ជំរើស​ដ៏​ល្អ ។ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន ដែល​ពួក​គេ​មិន​ទាន់​បាន​រៀប​ការ​​នៅ​ឡើយ​ ការ​រៀប​ការ​នៅ​ដែន​សមត្ថកិច្ច​នៃ​ប្រទេស​ទី​៣ អាច​ជា​ជំរើស​​ល្អ​​ ដើម្បី​ចៀសវាង​លក្ខខ័ណ្ឌ​រឹត​បន្តឹង​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​ច្បាប់​កម្ពុជា ព្រោះ​នៅ​ពេល​ដែល​ការ​រៀប​ការ​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ស្របច្បាប់​ហើយ ហើយ​ទទួល​ស្គាល់​ដោយ​ស្រប​ច្បាប់​ក្នុង​គោល​បំណង​ធ្វើ​អន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក នោះ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ មិន​គួរ​ជា​បញ្ហា​ចោទ​ទៀត​នោះ​ទេ ។

ដូច្នេះ ខ្ញុំ​ចង់​បញ្ជាក់​ម្ដង​ទៀត​ថា គំនិតល្អគឺថា ​អ្នក​គួរ​តែ​ទាក់​ទងអ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់​ ដើម្បី​យល់​អំពី​បញ្ហា​ទាំង​នេះ​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ស្វែង​រក​ជំរើស​ដ៏​ល្អ​បំផុត​ទាក់​ទង​នឹង​ការ​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ផលប្រយោជន៍​អន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក ។