Legal Services & Resources
Up to date legal information pertaining to Thai, American, & International Law.
Contact us: +66 2-266 3698
បញ្ហាទាក់ទងនឹងទិដ្ឋាការ K-3 សំរាប់ពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំហើយរៀបការជាមួយពលរដ្ឋខ្មែរ
Please see Khmer language translation of the above video below. For the English language transcript please see: K3 Visa Cambodia.
ចំណងជើងរបស់វីដេអូនេះអាចអោយអ្នកដឹងហើយថា យើងនឹងពិភាក្សាអំពីទិដ្ឋាការ K-3 សំរាប់ពលរដ្ឋខ្មែរ ហើយយើងនឹងពិភាក្សាអំពីការរៀបការ ព្រមទាំងបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការរៀបការរបស់ពលរដ្ឋខ្មែរជាមួយនិងពលរដ្ឋអាមេរិកាំង ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ។
ហេតុអ្វីបានជាខ្ញុំលើកយកបញ្ហានេះឡើង? ភាគច្រើន យើងពិភាក្សាអំពីបញ្ហាដែលពាក់ព័ន្ធនឹងពលរដ្ឋថៃ នៅក្នុងទំព័រ YouTube របស់យើងនេះ ដោយសារតែការិយាល័យរបស់យើងស្ថិតនៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏ដោះស្រាយសំណុំរឿងរបស់ពលរដ្ឋខ្មែរដែរ ។ ខ្ញុំមិនមែននិយាយថាវាជារឿងដែលយើងមិនសូវធ្វើនោះទេ តែខ្ញុំចង់និយាយថាអ្នកដឹងហើយថាវាគឺជាផ្នែកមួយនៃការងាររបស់យើង ។ យើងរត់ការអោយសំណុំរឿងដែលពលរដ្ឋខ្មែរចង់ទទួលបានទិដ្ឋាការទៅកាន់សហរដ្ឋអាមេរិក ជាពិសេសគឺអ្នកដែលបានរៀបការ ឬបានភ្ជាប់ពាក្យជាមួយនិងពលរដ្ឋអាមេរិកាំង ដែលមានអាយុលើសពី ៥០ឆ្នាំ ។ ក្នុងពេលថ្មីៗនេះ ខ្ញុំក៏បានទទួលសំនួរមួយចំនួនដែរនៅទីនេះ ពាក់ព័ន្ធនឹងការរៀបការ និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអ្នកដែលចង់រៀបការជាមួយពលរដ្ឋអាមេរិកាំង ដែលមានអាយុលើសពី ៥០ឆ្នាំ ។ នៅក្នុងប្រទេសកម្ពុជា មានលក្ខខ័ណ្ឌរឹតបន្តឹងទៅលើជនបរទេសទាំងឡាយណា ដែលចង់រៀបការជាមួយពលរដ្ឋខ្មែរ នៅពេលដែលជនបរទេសនោះមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ហើយបញ្ហាជាក់ស្ដែងទាំងនោះ គឺពាក់ព័ន្ធនឹងការរឹតបន្តឹងនោះឯង ។ តាមពិតទៅ ការរៀបការបែបនេះ គឺនឹងមិនអាចទៅរួចនោះទេ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ វាអាចទៅរួច ប្រសិនបើការរៀបការនោះ ត្រូវបានធ្វើឡើងនៅក្នុងដែនសមត្ថកិច្ចនៃភាគីទី៣ ឧទាហរណ៍នៅក្នុងប្រទេសទី៣ ។
ដើម្បីយល់ដឹងអោយបានច្បាស់អំពីរបៀបរត់ការតាមបែបរៀបការ ជាការណ៍ល្អបំផុត អ្នកគួរតែទាក់ទងអ្នកជំនាញខាងផ្លូវច្បាប់ ។ ពួកយើងមានផ្ដល់សេវាកម្មជួយក្នុងរឿងទាំងអស់នោះ ហើយយើងធ្វើការជាមួយអ្នកជំនាញខាងផ្លូវច្បាប់នៅក្នុងដែនសមត្ថកិច្ចផ្សេងៗ ដែលអាចជួយអ្នកក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងករណីទាំងនេះ ។ ប៉ុន្តែ យើងបានឃើញទិដ្ឋាការគូដណ្ដឹងចេញពីប្រទេសកម្ពុជាច្រើនគួរសមដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ សំរាប់គូទាំងឡាយណាដែលអាចរៀបការបាន ទិដ្ឋាការ K-3 អាចជាជំរើសដ៏ល្អមួយ ដើម្បីធានាយកពលរដ្ឋខ្មែរនោះ ទៅកាន់សហរដ្ឋអាមេរិក បានលឿន ហើយវាប្រហែលជាអាចលឿនជាងទិដ្ឋាការប្រភេទរៀបការទៀតផង ។ យ៉ាងណាម៉ិញ យើងគួរតែកត់សំគាល់ផងដែរថា ទិដ្ឋាការ K-3 ដែលប្រើទំរង់បែបបទធានា I-129 f ដែលជាឯកសារបន្ថែមសំរាប់ទំរង់បែបបទធានា I-130 របស់ទិដ្ឋាការប្រភេទរៀបការនោះ អាចនឹងត្រូវមជ្ឈមណ្ឌលទិដ្ឋាការជាតិ ចាត់ទុកថាជាករណី “បញ្ចប់ដំណើរការតាមផ្លូវរដ្ឋបាល” ។ ជាធម្មតា ពួកគេអាចនិយាយថា ៖ “មើលនែ៎! អ្នកមិនត្រូវការឯកសារបន្ថែមដើម្បីដាក់សុំទិដ្ឋាការ K-3 នោះទេ ព្រោះសំណុំរឿងអន្តោប្រវេសន៍របស់អ្នកត្រូវបានដំណើរការរួចហើយ” ។ ហើយនៅក្នុងករណីនេះ ពួកគេនឹងបញ្ចប់ដំណើរការសំណុំរឿងទិដ្ឋាការ K-3 នោះតែម្ដង ។
ចំនុចសំខាន់នៅក្នុងវីដេអូនេះគឺថា ពលរដ្ឋអាមេរិកាំងដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ហើយចង់នាំយកគូដណ្ដឹងខ្មែររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក អាចរៀបការជាមួយគ្នាបាន ហើយនាំយកគូដណ្ដឹងនោះទៅសហរដ្ឋអាមេរិកបានតាមទិដ្ឋាការ K-3 ឬជាពិសេស ទិដ្ឋាការប្រភេទរៀបការ ។ ទោះបីជាយ៉ាងណាក៏ដោយ គំនិតល្អគឺថា អ្នកគួរតែទាក់ទងអ្នកជំនាញខាងផ្លូវច្បាប់ ដើម្បីទទួលបានយោបល់ជាក់លាក់ខាងផ្លូវច្បាប់ ដែលអាចអោយអ្នកដឹងបានថាតើ អ្នកអាចរត់ការបានតាមរបៀបណា ដើម្បីអោយវាអាចទៅរួច តាមស្ថានភាពរបស់អ្នក ព្រមទាំងដើម្បីដឹងអោយបានច្បាស់អំពីការទទួលបានទិដ្ឋាការ ក៏ដូចជាវិធីដែលអាចរៀបការបាន ដើម្បីអោយវាក្លាយទៅជាមូលដ្ឋានសំរាប់ដាក់ទំរង់បែបបទធានា តាមទិដ្ឋាការ K-3 ។