Integrity Legal - Law Firm in Bangkok | Bangkok Lawyer | Legal Services Thailand Back to
Integrity Legal

Legal Services & Resources 

Up to date legal information pertaining to Thai, American, & International Law.

Contact us: +66 2-266 3698

info@integrity-legal.com

ResourcesVisa & Immigration LawUS Immigration Lawបញ្ហាទាក់ទងនឹងទិដ្ឋាការ K-3 សំរាប់ពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំហើយរៀបការជាមួយពលរដ្ឋខ្មែរ

បញ្ហាទាក់ទងនឹងទិដ្ឋាការ K-3 សំរាប់ពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំហើយរៀបការជាមួយពលរដ្ឋខ្មែរ

Please see Khmer language translation of the above video below. For the English language transcript please see: K3 Visa Cambodia.

ចំណង​ជើង​របស់​វីដេអូ​នេះអាច​អោយ​អ្នក​ដឹង​ហើយ​ថា យើង​នឹង​ពិភាក្សា​អំពីទិដ្ឋាការ K-3 ​សំរាប់ពលរដ្ឋ​ខ្មែរ​ ហើយ​យើង​នឹង​ពិភាក្សា​អំពី​ការ​រៀបការ ព្រមទាំង​បញ្ហា​ផ្សេងៗ ដែល​ពាក់​ព័ន្ធ​នឹង​ការរៀបការ​​របស់​ពលរដ្ឋ​ខ្មែរ​ជាមួយ​និងពលរដ្ឋ​​អាមេរិកាំង​ ដែល​មាន​អាយុ​ចាប់​​ពី៥០ឆ្នាំឡើង​ទៅ ។

ហេតុអ្វី​បាន​ជា​ខ្ញុំ​លើក​យក​បញ្ហា​នេះ​ឡើង? ភាគ​ច្រើន​ យើង​ពិភាក្សា​អំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ថៃ នៅ​ក្នុង​ទំព័រ YouTube របស់​យើងនេះ ដោយ​សារ​តែ​ការិយាល័យ​របស់​យើង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​ដោះស្រាយ​សំណុំរឿង​របស់​ពលរដ្ឋ​ខ្មែរ​ដែរ ។ ខ្ញុំ​មិនមែន​​និយាយ​ថា​វា​ជា​រឿង​ដែល​យើង​មិន​សូវ​ធ្វើ​នោះ​ទេ តែ​ខ្ញុំ​ចង់​និយាយ​ថា​អ្នក​ដឹង​ហើយ​ថា​វា​គឺ​ជា​ផ្នែក​មួយ​នៃការ​ងារ​របស់​យើង ។ យើង​រត់​ការ​អោយ​សំណុំ​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​ទទួល​បាន​ទិដ្ឋាការ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ជា​ពិសេស​គឺ​អ្នក​ដែល​បាន​រៀបការ​ ឬ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​និង​ពលរដ្ឋ​អាមេរិកាំង​ ដែលមាន​អាយុ​លើស​ពី ៥០ឆ្នាំ ។ ក្នុង​ពេល​ថ្មីៗនេះ ខ្ញុំ​ក៏​បាន​ទទួល​​សំនួរ​មួយ​ចំនួន​ដែរ​នៅ​ទី​នេះ ពាក់​ព័ន្ធ​នឹង​ការ​រៀបការ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ដែល​ចង់​រៀបការ​ជាមួយពលរដ្ឋ​អាមេរិកាំង​ ដែលមាន​អាយុ​លើស​ពី ៥០ឆ្នាំ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​លក្ខខ័ណ្ឌ​រឹត​បន្តឹង​ទៅ​លើ​ជន​បរទេស​ទាំង​ឡាយណា ដែល​ចង់​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​ជន​បរទេស​នោះ​មាន​អាយុចាប់​ពី៥០ឆ្នាំ​ឡើង​ទៅ ហើយ​បញ្ហាជាក់​ស្ដែង​​ទាំង​នោះ​ គឺ​​ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​នោះ​ឯង ។ តាម​ពិត​ទៅ ​ការ​រៀបការ​បែបនេះ គឺ​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ ​ទោះ​បីជាយ៉ាងណា​ក៏​ដោយ វា​អាច​ទៅរួច ប្រសិន​បើ​ការ​រៀបការ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ភាគីទី៣ ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​ទី៣ ។

ដើម្បី​យល់​ដឹង​អោយ​បាន​ច្បាស់​អំពី​របៀប​រត់ការ​តាម​បែប​រៀបការ ជា​ការណ៍​ល្អបំផុត​ អ្នក​គួរ​តែ​ទាក់​ទងអ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់ ។ ពួក​យើង​មាន​ផ្ដល់​សេវាកម្ម​ជួយក្នុង​រឿង​ទាំង​អស់​នោះ ហើយ​យើង​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ផ្សេងៗ ដែល​អាច​ជួយ​អ្នក​ក្នុង​សំណុំ​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​នេះ ។ ប៉ុន្តែ យើង​បាន​ឃើញទិដ្ឋាការ​គូដណ្ដឹង​ចេញ​ពី​ប្រទេស​កម្ពុជា​ច្រើន​គួរ​សម​ដែរ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សំរាប់​គូ​ទាំង​ឡាយ​ណា​ដែល​អាច​រៀប​ការ​បាន ទិដ្ឋាការ​ K-3 អាច​ជា​ជំរើស​ដ៏​ល្អ​មួយ ដើម្បី​ធានា​យកពលរដ្ឋ​ខ្មែរ​នោះ​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ​បាន​លឿន ហើយ​វា​ប្រហែល​ជា​អាច​លឿន​ជា​ងទិដ្ឋាការ​ប្រភេទ​រៀបការទៀត​ផង ។ យ៉ាង​ណា​ម៉ិញ យើង​គួរ​តែ​កត់​សំគាល់ផងដែរ​ថា ទិដ្ឋាការ K-3 ដែល​ប្រើ​ទំរង់​បែបបទ​ធានា I-129 f ដែល​ជា​ឯកសារ​បន្ថែម​សំរាប់​ទំរង់​បែបបទ​ធានា I-130 របស់​ទិដ្ឋាការ​ប្រភេទ​រៀបការនោះ អាច​នឹង​ត្រូវ​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិ​ ចាត់​ទុក​ថាជា​ករណី “បញ្ចប់ដំណើរ​ការ​តាមផ្លូវ​​រដ្ឋបាល” ។ ជា​ធម្មតា ពួក​គេ​អាច​និយាយ​ថា ៖ “មើលនែ៎! អ្នក​មិន​ត្រូវ​ការ​ឯកសារ​បន្ថែម​ដើម្បី​ដាក់​សុំ​ទិដ្ឋាការ K-3 នោះ​ទេ ព្រោះសំណុំរឿង​អន្តោប្រវេសន៍​របស់​អ្នក​ត្រូវ​បាន​ដំណើរ​ការ​រួច​ហើយ” ។ ហើយ​នៅ​ក្នុង​ករណី​នេះ ពួក​គេ​នឹង​បញ្ចប់​ដំណើរ​ការ​សំណុំរឿង​ទិដ្ឋាការ K-3 នោះ​តែម្ដង ។

ចំនុច​សំខាន់​នៅ​ក្នុង​វីដេអូ​នេះគឺថា ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​អាយុចាប់​ពី​៥០ឆ្នាំឡើង​ទៅ ហើយ​ចង់​នាំ​យក​គូដណ្ដឹង​ខ្មែររបស់​ពួកគេទៅ​កាន់​សហរដ្ឋ​អាមេរិក អាច​រៀបការ​ជាមួយគ្នា​បាន ហើយ​នាំ​យក​គូដណ្ដឹង​នោះទៅ​សហរដ្ឋ​អាមេរិកបាន​តាម​ទិដ្ឋាការ K-3 ឬ​ជា​ពិសេស​ ទិដ្ឋាការ​ប្រភេទ​រៀបការ ។ ទោះ​បី​ជា​យ៉ាងណាក៏ដោយ គំនិត​ល្អ​គឺថា ​អ្នក​គួរតែ​ទាក់ទង​អ្នក​ជំនាញ​ខាង​ផ្លូវ​ច្បាប់ ដើម្បី​ទទួល​បាន​យោបល់​ជាក់លាក់​ខាង​ផ្លូវ​ច្បាប់ ដែល​អាច​អោយ​អ្នក​ដឹង​បានថា​តើ អ្នក​អាចរត់​ការ​​បានតាម​របៀ​បណា​ ដើម្បីអោយ​វា​អាច​ទៅ​រួច​​ តាម​​​ស្ថាន​ភាព​របស់​អ្នក​ ព្រមទាំង​​ដើម្បី​ដឹង​អោយ​បាន​ច្បាស់​អំពី​ការ​ទទួល​បាន​ទិដ្ឋាការ ក៏​ដូច​ជា​វិធី​ដែល​អាច​រៀបការ​បាន ដើម្បី​អោយ​វា​ក្លាយ​ទៅ​ជា​មូលដ្ឋាន​សំរាប់​ដាក់ទំរង់បែបបទធានា តាម​​ទិដ្ឋាការ K-3 ។