Legal Services & Resources
Up to date legal information pertaining to Thai, American, & International Law.
Contact us: +66 2-266 3698
ការរឹតបន្តឹងសំរាប់ពលរដ្ឋខ្មែរ ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសដែលមានអាយុលើសពី ៥០ឆ្នាំ
See translation of the above video below, for original English transcript please see: Marrying a Cambodian.
ក្នុងកំឡុងពេលពីរ បីសប្ដាហ៍កន្លងទៅនេះ យើងបានទទួលសំនួរជាច្រើនពីសំណាក់បងប្អូន ដែលចង់ដឹងអំពីពត៌មានទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍ ឬ ទិដ្ឋាការ ឬ ជម្រើសទិដ្ឋាការផ្សេងៗ សំរាប់ប្រជាពលរដ្ឋខ្មែរ ។ ប្រទេសថៃជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ហើយយើងបានរត់ការអោយករណីទាំងនោះជាច្រើនដែរ ប៉ុន្តែវីដេអូរបស់ខ្ញុំមិនដែលបានផ្ដោតជាពិសេសទៅលើករណីប្រទេសកម្ពុជាសោះ ។ ដូច្នេះហើយ ទើបខ្ញុំមានអារម្មណ៍ថា វាគឺជាឱកាសដ៏ល្អមួយ ដែលខ្ញុំគួរតែថតវីដេអូខ្លះៗ ដើម្បីផ្ដល់ជាពត៌មានដល់អ្នកដែលចង់ភ្ជាប់ពាក្យ ឬរៀបការជាមួយពលរដ្ឋខ្មែរ ។
ចំណងជើងរបស់វីដេអូនេះអាចអោយអ្នកដឹងហើយថា យើងនឹងពិភាក្សាជាពិសេសអំពីបញ្ហានៃការរៀបអាពាហ៍ពិពាហ៍ ជាពិសេសសំរាប់អ្នកដែលចង់រៀបការជាមួយជនបរទេស ដែលមានអាយុលើសពី ៥០ឆ្នាំ ។
ខ្ញុំដឹងអំពីករណីនេះ ដោយសារវាជារឿងដែលគេនិយាយតៗគ្នា ហើយខ្ញុំធ្លាប់ទៅប្រទេសកម្ពុជា និងបានសួរប្រភពពត៌មានជាច្រើន ។ ខ្ញុំដឹងថា កាលពីមុន មិនមានការរឹតបន្តឹងលើអ្នកដែលមានអាយុលើស៥០ឆ្នាំនោះទេ ។ ប៉ុន្តែការរឹតបន្ដឹងនេះត្រូវបានបង្កើតឡើងដោយសារតែបញ្ហា ដែលគេហៅថា កូនក្រមុំដែលគេកុម៉្មង់បាន ឬដោយសារករណីរៀបការតាមសំបុត្រឆ្លើយឆ្លង ដែលបណ្ដាលអោយមានផលប៉ះពាល់អវិជ្ជមានទៅលើប្រជាពលរដ្ឋខ្មែរ ជាពិសេសនារីដែលរៀបការជាមួយបុរសនៅក្រៅប្រទេសដែលមានវ័យចំណាស់ជាងខ្លួនខ្លាំង ។ ដូចខ្ញុំបាននិយាយមុននេះអញ្ចឹង ទាំងនេះសុទ្ធតែជារឿងដែលគេ និយាយតគ្នា ។ ប៉ុន្តែខ្ញុំដឹងថា នារីទាំងនោះបានក្លាយទៅជាជនរងគ្រោះដោយការរំលោភបំពាន ហើយដោយសារករណីទាំងនោះហើយ ទើបរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងជនដែលមានអាយុលើស៥០ឆ្នាំ ដើម្បីរារាំងមិនអោយការរៀបការនោះអាចកើតឡើងបានដោយស្របច្បាប់ ។
បើតាមខ្ញុំដឹង មានករណីលើកលែងមួយចំនួនទៅតាមស្ថានភាពផ្សេងៗគ្នា ប៉ុន្តែជាទូទៅ វាអាចជាបញ្ហាចោទសំរាប់ពលរដ្ឋអាមេរិកាំងដែលមានអាយុលើសពី៥០ឆ្នាំ ហើយចង់រៀបអាពាហ៍ពិពាហ៍ជាមួយប្រជាពលរដ្ឋខ្មែរ ឬរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជា ។ ករណីនេះក៏អាចជាបញ្ហាចោទនៅក្នុងដែនសមត្ថកិច្ចនៃប្រទេសទី៣ផងដែរ ឧទាហរណ៍ដូចជាប្រទេសថៃជាដើម ពីព្រោះក្នុងដែនសមត្ថកិច្ចមួយចំនួន ជាពិសេសដែនសមត្ថកិច្ចដែលប្រើច្បាប់រដ្ឋប្បវេណី ដែលក្នុងករណីនេះយើងនិយាយអំពីភាគីខ្មែរដែលចង់រៀបអាពាហ៍ពិពាហ៍ ត្រូវមានឯកសារបញ្ជាក់ពីភាពនៅលីវ ដើម្បីអោយមានសិទ្ធិអាចរៀបការបាន ។ ខ្ញុំដឹងថាអជ្ញាធរកម្ពុជា អាចធ្វើអោយមានការលំបាកដល់អ្នកដែលនឹងរៀបការជាមួយអ្នកដែលមានអាយុលើសពី៥០ឆ្នាំ ក្នុងការទទួលបានឯកសារបញ្ជាក់ពីភាពនៅលីវ ព្រោះពួកគេមិនមានសេរីភាពក្នុងការរៀបការជាមួយអ្នកដែលមានអាយុលើសពី ៥០ឆ្នាំក្នុងដែនសមត្ថកិច្ចនៃប្រទេសកម្ពុជាឡើយ ។
អញ្ចឹង ចំណុចសំខាន់នៅក្នុងវីដេអូនេះគឺថា មានការរឹតបន្តឹងមួយចំនួន ឬខ្ញុំគួរតែនិយាយថា មានការរឹតបន្ដឹងដ៏តឹងរឹងមួយចំនួន សំរាប់អ្នកដែលមានដៃគូអាយុលើសពី៥០ឆ្នាំ ជាពិសេសនៅពេលដែលភាគីម្ខាងជាជនបរទេសដែលមានអាយុលើសពី៥០ឆ្នាំ ។ រឿងនេះមិនមែនជាបញ្ហាគម្លាតអាយុនោះទេ ។ វាមិនមែនជាបញ្ហានោះទេ ប្រសិនបើភាគីម្ខាងមានអាយុ ៤៩ឆ្នាំ ហើយម្ខាងទៀតមានអាយុ ៥០ឆ្នាំនោះ ប៉ុន្តែបញ្ហាគឺនៅពេលដែលភាគីម្ខាងជាជនបរទេស មានអាយុលើសពី៥០ឆ្នាំ ។
ដូចច្នេះ ដូចដែលខ្ញុំបាននិយាយក្នុងវីដេអូនេះហើយ ការរៀបការនៅលើដែនសមត្ថកិច្ចនៃប្រទេសទី៣ អាចធ្វើទៅបាន អាស្រ័យទៅលើស្ថានភាពជាក់ស្ដែងផ្សេងៗគ្នា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យល់ល្អគួរតែទាក់ទងអ្នកជំនាញខាងផ្លូវច្បាប់ ដើម្បីទទួលបានពត៌មានបន្ថែមអំពីវិធីដ៏ល្អបំផុតក្នុងការរត់ការការរៀបការជាមួយពលរដ្ឋខ្មែរ ជាពិសេសអំពីជំរើសផ្សេងៗទៀតសំរាប់អ្នកដែលចង់ដាក់ពាក្យធានាគូដណ្ដឹង ឬសហព័ទ្ធរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ។